Summary
Aotearoa New Zealand ជាកន្លែងមានភាពចម្រុះជាតិសាសន៍ ហើយកំពុងក្លាយ ទៅជាស្ថានភាពនេះយ៉ាងឆាប់រហ័ស ។ នៅតាមសាលាទូទាំងប្រទេស សិស្សរបស់យើងកាន់តែច្រើនគឺមកពីសហគមន៍ជនភាគតិច ។ នៅឆ្នាំ 2043 គេរំពឹងថានឹងមានសិស្ស ច្រើនជាងមួយនាក់ ក្នុងចំណោមបួននាក់ នៅ New Zealand គឺជាអ្នកមកពីសហគមន៍ជនជាតិ ។ នៅទីក្រុង Auckland គេរំពឹងថា នឹងមានសិស្ស ច្រើនជាង 2 នាក់ក្នុងចំណោម 5 នាក់ គឺជាជនជាតិអាស៊ី ។
គឺជារឿងសំខាន់ដែលការអប់រំត្រូវ សមទៅតាមតម្រូវការ កូនចៅរបស់យើងទាំងអស់គ្នា ។ ការ សិក្សា នេះ មានគោលបំណង ដើម្បីពិនិត្យ មើល ថាតើ ការអប់រំរបស់យើង ត្រូវធ្វើបែបណា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សិស្សដែលមកពីសហគមន៍ជនភាគតិច ។ លទ្ធផល បានបង្ហាញថា សិស្សមួយចំនួនធំ ដែលមកពីសហគមន៍ជនភាគតិច ទទួលបានលទ្ធផលល្អក្នុងការសិក្សា ។ សិស្ស មកពីសហគមន៍ជនភាគតិច ទំនងជាទទួលបានលទ្ធផលល្អ ក្នុងកម្មវិធី NCEA ហើយបន្តទៅរៀននៅសកលវិទ្យាល័យ ។
ប៉ុន្តែការសិក្សានេះក៏បានរកឃើញដែរថា សិស្សមកពីសហគមន៍ជនជាតិភាគតិច កំពុងជួបប្រទះនឹងការរើសអើងជាតិសាសន៍, ភាពឯកោ និងកង្វះការយល់ដឹងអំពីវប្បធម៌ ។ លទ្ធផល ក៏បានបង្ហាញដែរថា ការអប់រំ មិនមែនជានិច្ចកាល សុទ្ធតែឆ្លុះបញ្ចាំង ចំពោះអ្វីដែលពលរដ្ឋ មកពីសហគន៍ជនភាគតិច នៅប្រទេសនូវេស៊ីឡង់ដ៍ ត្រូវការដែរ ។
ខណៈពេលដែល សាលារៀន នៅប្រទេសនូវេស៊ីឡង់ដ៍ កាន់តែមានភាពចម្រុះជាតិសាសន៍ ពេលនេះ គឺជាឱកាសដ៏រំភើប ក្នុងការពិនិត្យមើលជាថ្មីម្តងទៀត អំពីអ្វីដែលយើងបង្រៀន និងរបៀបដែលយើងបង្រៀន ដល់សិស្សទាំងនោះ ។ សាលារៀនជាច្រើនកំពុងផ្លាស់ប្តូរដើម្បីត្រៀមខ្លួនទទួលយក សិស្សចម្រុះជាតិសាសន៍ ប៉ុន្តែនឹងត្រូវការឲ្យមានការផ្លាស់ប្តូរច្រើន ជាងនេះទៀត ។ របាយការណ៍នេះរួមបញ្ចូលនូវជម្រើស សម្រាប់ការផ្លាស់ប្តូរដើម្បីធ្វើឱ្យ Aotearoa New Zealand ក្លាយជាកន្លែងដ៏ល្អមួយ របស់កុមារ និងយុវជនរបស់យើង មកពីសហគមន៍ជនជាតិភាគតិច សម្រាប់ការរៀនសូត្រ ។
Whole article:
ការអប់រំសម្រាប់កូនៗរបស់យើងទាំងអស់គ្នា ៖ ការទទួលយកជាតិសាសន៍ចម្រុះការសិក្សានេះ គឺជាការសង្ខេបទស្សនៈ រយៈពេលវែង
ការសង្ខេបអំពី ទស្សនៈរយៈពេលវែង អាចជួយយើងបាន ក្នុងការកំណត់ និងស្វែងរក បញ្ហាដែលមានសារៈសំខាន់សម្រាប់សុខុមាលភាពនាពេលអនាគត របស់មនុស្សនៅ Aotearoa នូវេស៊ីឡង់ដ៍ ។ ទស្សនៈរយៈពេលវែងនេះ អាចផ្តល់ព័ត៌មានអំពីនិន្នាការរយៈពេលមធ្យម និងរយៈពេលវែង, ហានិភ័យ និងឱកាស, និងស្វែងរកជម្រើសអំពីរបៀបដែលល្អបំផុត សម្រាប់ឆ្លើយតបចំពោះស្ថានភាពទាំងអស់នោះ ។
ការិយាល័យពិនិត្យការអប់រំ (Education Review Office), សហការជាមួយក្រសួងសហគមន៍ជនភាគតិច (Ministry for Ethnic Communities), ចង់ស្វែងយល់ពីបទពិសោធន៍អប់រំរបស់ សិស្សមកពីសហគមន៍ជនជាតិភាគតិច និងទំនាក់ទំនងក្រុមគ្រួសារធំ របស់ពួកគេ ។
“Whānau” សំដៅលើឪពុកម្តាយ/អ្នកថែទាំ និងសាច់ញាតិ របស់សិស្សទាំងនេះ ដើម្បីទទួលស្គាល់សារៈសំខាន់នៃទំនាក់ទំនងជិតស្និទ្ធ និងផ្សារភ្ជាប់របស់ពួកគេ ។
តើអ្វីជាភាពចម្រុះជាតិសាសន៍?
មានទម្រង់នៃភាពចម្រុះជាតិសាសន៍ជាច្រើន រួមមាន ជនជាតិ, វប្បធម៌, ភាសា, យេនឌ័រ, អត្តសញ្ញាណផ្លូវភេទ និងភាពចម្រុះខាងសាសនា ។ សម្រាប់ការសិក្សានេះ យើងខ្ញុំបានផ្តោតលើភាពចម្រុះជាតិសាសន៍ និងភាសាដែលពាក់ព័ន្ធ វប្បធម៌ និងសាសនា ។ ជនជាតិភាគតិច ត្រូវគេកំណត់ថាជាក្រុមជនភាគតិច ដែលមនុស្សចាត់ទុកថាជាអត្តសញ្ញាណរបស់ពួកគេ ឬដឹងថាខ្លួនជាផ្នែកមួយនៃក្រុមនេះ ។ សហគមន៍ជនជាតិភាគតិច ដែលរួមបញ្ចូលក្នុងរបាយការណ៍នេះ គឺអាហ្វ្រិក, អាស៊ី, អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ។
ពាក្យថា 'ជនភាគតិច' សំដៅលើមនុស្សដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជា អ្នកមកពីមជ្ឈិមបូព៌ា, អាមេរិកឡាទីន, អ្នកមកពីទ្វីបអឺរ៉ុប, អាស៊ី ឬអាហ្រ្វិក ។ ដោយសារការឆ្លើយតបចំពោះការស្ទង់មតិរបស់យើងខ្ញុំ និងទិន្នន័យដែលមាន, ដូច្នេះ យើងខ្ញុំមិនបានរាប់បញ្ចូលបទពិសោធន៍របស់សិស្ស នៅទ្វីបអឺរ៉ុបនៅក្នុងរបាយការណ៍នេះទេ ។
តើសិស្សទាំងអស់នេះជានរណា?
សិស្ស ដែលមកពីសហគមន៍ជនភាគតិច គឺមានភាពចម្រុះជាតិសាសន៍ច្រើន ដោយពួកគេមានជាតិពន្ធុ, សាសនា, វប្បធម៌, ពេលវេលារស់នៅក្នុងប្រទេសនូវែស៊ីឡង់ដ៍ និងប្រវត្តិគ្រួសារ ខុសៗគ្នា ។ ជាងពីរភាគបីនៃសិស្ស មកពីសហគមន៍ជនភាគតិច ជាមនុស្សដែលកើតនៅលើទឹកដី នៃប្រទេសនូវស៊ីឡង់ដ៍ ។ សិស្ស ជាច្រើនមានជាតិពិន្ធុច្រើន ហើយជាងពាក់កណ្តាលនៃមនុស្សមកពីសហគមន៍ជនភាគតិចចេះនិយាយច្រើនភាសា ។
តើភាពចម្រុះជនជាតិភាគតិច មើលទៅដូចអ្វីនៅក្នុងសាលារៀន Aotearoa New Zealand ដែរឬទេ ហើយតើវាផ្លាស់ប្តូរយ៉ាងដូចម្តេច ?
Aotearoa New Zealand មានភាពចម្រុះជាតិសាសន៍ ហើយរឿងនេះកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែរ
ភាពចម្រុះជាតិសាសន៍ កំពុងកើនឡើងនៅទូទាំងប្រទេស ប៉ុន្តែភាគច្រើន មានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ទីក្រុង ។ សិស្សទាំងឡាយ គឺជាមនុស្សមកពីសហគមន៍ជនភាគតិចផ្សេងៗជាច្រើន ។ នៅឆ្នាំ 2043 គេរំពឹងថា នឹងមានតែសិស្សមួយនាក់ទេ ក្នុងចំណោមសិស្សបួននាក់ (26 ភាគរយ) មានអត្តសញ្ញាណជនជាតិអាស៊ី ហើយប្រហែលជាមួយនាក់ ក្នុងចំណោមសិស្ស 20 នាក់ (3.6 ភាគរយ) មានអត្តសញ្ញាណជាជនជាតិមជ្ឈិមបូព៌ា, អាមេរិកឡាទីន ឬអាហ្វ្រិក (MELAA) ។ នៅទីក្រុង Auckland សិស្សច្រើនជាង 2 នាក់ក្នុងចំណោមសិស្ស 5 នាក់ (43 ភាគរយ) មានអត្តសញ្ញាណជាជនជាតិអាស៊ី ។
រូបភាពទី 1៖ សមាមាត្រនៃសិស្ស (អាយុ 5 ដល់ 19 ឆ្នាំ) នៅ Aotearoa New Zealand ដែលមានអត្តសញ្ញាណ ជា MELAA ឬអាស៊ី

តិ NZ ,នៃជំរឿន 2013 និង 2018, ក្រុមជនភាគតិច (សម្រាប់ឆ្នាំ 2013 និង 2018); និងការព្យាករណ៍ចំនួនប្រជាជនជាជនភាគតិច ៖ 2018 (ទិន្នន័យមូលដ្ឋាន)–2043, ការព្យាករណ៍ជាមធ្យម (សម្រាប់ ឆ្នាំ 2043) ។
Asian |
អាស៊ី |
MELAA (Middle Eastern, Latin American and African) |
មជ្ឈិមបូព៌ា, អាមេរិកឡាទីន និងអាហ្វ្រិក |
រូបភាពទី 2 ៖ សមាមាត្រនៃសិស្ស (អាយុ 5 ដល់ 19 ឆ្នាំ) ក្នុងតំបន់ដែល មានអត្តសញ្ញាណជាជនជាតិអាស៊ី

ប្រភព ៖ ស្ថិតិនូវេស៊ីឡង់ដ៍, ជំរឿន 2018, ក្រុមជនជាតិភាគតិច (សម្រាប់ឆ្នាំ 2018) និង ការទស្សន៍ទាសមូលដ្ឋានចំនួប្រជាជនថ្នាក់ក្រោមជាតិ 2018‑ (សម្រាប់ឆ្នាំ 2043) ការទស្សន៍ទាយចំនួនមធ្យម (សម្រាប់ឆ្នាំ 2043) ។
The Asian population is expected to increase in schools across the country |
ប្រជាជនអាស៊ីត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងសាលារៀន ទូទាំងប្រទេស |
Auckland |
អូកខ្លិន |
Bay of Plenty |
Bay of Plenty |
Waikato |
Waikato |
Wellington |
Wellington |
Nelson |
Nelson |
Canterbury |
Canterbury |
Southland |
តំបន់ចុងកោះខាងត្បូង (Southland) |
តើអ្វីខ្លះដែលសិស្សបានជួបប្រទះអំពីការអប់រំមកពីសហគមន៍ចម្រុះជនភាគតិច និង whānau របស់ពួកគេ?
1. សិស្សជាច្រើន ដែលមកពីសហគមន៍ជនជាតិភាគតិច សម្រេចលទ្ធផលការអប់រំបានល្អ
បើគេក្រឡេកមើលលើ វិញ្ញាបនបត្រជាតិនៃសមិទ្ធិផលអប់រំ (NCEA), សមិទ្ធិផល និងការទទួលស្គាល់ គឺសិស្សជាជនជាតិអាស៊ី មានចំនួនខ្ពស់ជាង ចំនួនមធ្យមរបស់នូវេស៊ីឡង់ដ៍, ហើយទាំងសិស្ស MELAA និងសិស្សអាស៊ី ទំនងជាអាចសម្រេចបានច្រើនជាង ក្នុងការប្រឡងចូល និងចូលរៀននៅសកលវិទ្យាល័យ ។ ទោះជាយ៉ាងណាក៏ដោយ គឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅទូទាំងសហគមន៍ជនភាគតិច, ហើយនៅក្នុងសហគមន៍ជនភាគតិចទាំងអស់ ក៏មានសិស្ស ដែលរៀនមិនសូវពូកែដែរ ។
រូបភាពទី 3 ៖ ការទទួលស្គាល់គុណសម្បត្តិ និងឧត្តមភាព នៃ NCEA កម្រិត 2, តាមជនជាតិ ៖ 2021

រូបភាពទី 3 ៖ ការទទួលស្គាល់គុណសម្បត្តិ និងឧត្តមភាព នៃ NCEA កម្រិត 2, តាមជនជាតិ ៖ 2021
ប្រភព៖ NZQA, ភាពជោគជ័យនៃ NCEA កម្រិត 1, 2 និង 3 ជនភាគតិច, ឆ្នាំ 2021
2. សិស្សមកពីសហគមន៍ជនភាគតិច បានជួបប្រទះការគម្រាមកំហែងការរើសអើងជាតិសាសន៍ ដែលកំពុងតែរីករាលដាល ហើយដែលជាធម្មតា សាលាមិនសូវយកចិត្តទុកដាក់ដោះស្រាយឡើយ
សិស្សចំនួនមួយនាក់ ក្នុងចំណោមសិស្សប្រាំនាក់ មកពីសហគមន៍ជនជាតិភាគតិច បានជួបប្រទះការសម្លុតរើសអើងពូជសាសន៍កាលពីខែមុន ហើយជាងពាក់កណ្តាលបានឃើញអ្នកផ្សេងទៀតត្រូវបានគេធ្វើបាបដោយសារតែពួកគេជាជនជាតិភាគតិច ។ ទាំង whānau និងសិស្ស បានរាយការណ៍ថា អំពើសម្លុតរើសអើងជាតិសាសន៍ ចាំបាច់ត្រូវកំណត់ឲ្យបានច្បាស់ និងដោះស្រាយឱ្យបានប្រសើរជាងមុននៅសាលា ។ ជិតមួយភាគបីនៃសិស្ស ដែលមកពីសហគមន៍ជនភាគតិច គិតថា សាលារបស់ពួកគេ មិនយកចិត្តទុកដាក់ខ្លាំងលើបញ្ហាវាយប្រហារលើជាតិសាសន៍ ។
រូបទី 4 ៖: បទពិសោធន៍របស់សិស្ស អំពីបញ្ហាវាយប្រហារជាតិសាសន៍ និងការរើសអើងជាតិសាសន៍កាលពី 30 ថ្ងៃកន្លងទៅ

រូបទី 4 ៖: បទពិសោធន៍របស់សិស្ស អំពីបញ្ហាវាយប្រហារជាតិសាសន៍ និងការរើសអើងជាតិសាសន៍កាលពី 30 ថ្ងៃកន្លងទៅ
ប្រភព ៖ ការស្ទង់មតិសិស្ស ERO, ឆ្នាំ 2022
“ខ្ញុំនៅមានអារម្មណ៍ដូចជារឿងចម្លែកក្នុងការយកអាហារឥណ្ឌាមកសាលា ដោយសារតែយើងត្រូវញុំាវាដោយម្រាមដៃ ។ មានមិត្តភ័ក្តិរបស់ខ្ញុំម្នាក់—នាងជាជនជាតិឥណ្ឌា, នាងត្រូវបានគេធ្វើបាបយ៉ាងខ្លាំង ដោយសារតែអាហាររបស់នាង ហើយនាងបានក្លាយជាមនុស្សឯកោ ។ ហើយនាងបានព្យាយាមយកនំសាំងវិចមកសាលា បើទោះបីជានាងមិនចូលចិត្តញ៉ាំវាក៏ដោយ, ប៉ុន្តែវាយឺតពេលហើយ សម្រាប់នាង» ។ (សិស្ស)
3. ជាទូទៅ សិស្សមកពីសហគមន៍ជនជាតិភាគតិច មានអារម្មណ៍ថាខ្លួនមិនមែនជាផ្នែកមួយនៃបរិស្ថានការសិក្សាឡើយ
សិស្ស ស្ទើរតែមួយនាក់ ក្នុងចំណោមសិស្សប្រាំនាក់ មកពីសហគមន៍ជនជាតិភាគតិច បានរាយការណ៍ថា ពួកគេតែងតែមានអារម្មណ៍ថាពួកគេមិនមែនជាផ្នែកមួយរបស់សាលា ហើយសិស្សទីបី មានអារម្មណ៍ឯកោនៅសាលារៀនរៀងរាល់សប្តាហ៍ ឬជារៀងរាល់ថ្ងៃ ។ សិស្សស្ទើរតែមួយនាក់ ក្នុងចំណោមសិស្សប្រាំនាក់ ក៏មានអារម្មណ៍ថា ពួកគេត្រូវតែលាក់អត្តសញ្ញាណជនជាតិរបស់ពួកគេនៅសាលារៀន ឬមានអារម្មណ៍ថាត្រូវបានដកចេញពីសកម្មភាពសាលាដោយសារតែអត្តសញ្ញាណជនជាតិរបស់ពួកគេ ។ សិស្ស MELAA ជាពិសេស មានសុខុមាលភាពទាបខ្លាំង ។
“ខ្ញុំមានអារម្មណ៍ថា គឺមានពេលតែមួយគត់ដែលអ្នកអាចបង្ហាញវប្បធម៌របស់ខ្លួនបាន គឺនៅក្នុងសប្តាហ៍វប្បធម៌” ។ (សិស្ស)
4. ការអប់រំដែលផ្តល់ជូន មិនតែងតែឆ្លុះបញ្ចាំងពីអ្វីដែល whānau និងសិស្ស មកពីសហគមន៍ជនភាគតិចចង់បាននោះទេ
នៅពេលដែល Aotearoa New Zealand មានការផ្លាស់ប្តូរ, អ្វីដែលសហគមន៍ចង់បានពីការអប់រំ ក៏ផ្លាស់ប្តូរផងដែរ ។ បច្ចុប្បន្នការអប់រំមិនតែងតែឆ្លុះបញ្ចាំង ពីអ្វីដែលសហគមន៍ជនជាតិភាគតិច ចង់បាននោះទេ ។ បួននាក់ក្នុងចំណោម 10 whānau និងជិតមួយភាគបីនៃ សិស្ស មកពីសហគមន៍ជនភាគតិច យល់ថា កិច្ចការសាលាដែលគ្រូដាក់ឲ្យ មិនសូវពិបាកធ្វើទេ ។ ស្ទើរតែពីរភាគបីនៃ whānau យល់ថាសាលា គួរតែគាំទ្រភាសាកំណើតរបស់ពួកគេ, ប៉ុន្តែមានភាសាជនជាតិភាគតិចចំនួន 11 រួមទាំងភាសាហិណ្ឌូ ដែលជាភាសានិយាយច្រើនជាងគេទីបួននៅក្នុង Aotearoa ដែលមិនមាននៅក្នុងការប្រឡង NCEA ឡើយ ។ Wānau ខ្លះ ក៏ចង់ឱ្យសាលាបង្រៀនសាសនា ឲ្យបានច្រើន ផងដែរ ។
5. Whānau មកពីសហគមន៍ជនជាតិភាគតិច ក៏ជួបឧបសគ្គក្នុងការចូលរួមសកម្មភាពសាលាដែរ
Whānau មកពីសហគមន៍ជនភាគតិច ចង់ចូលរួមជាផ្នែកមួយ ក្នុងសកម្មភាពអប់រំរបស់កូនរបស់ពួកគេ ។ ពួកគេចូលរួមសកម្មភាពប្រជុំព័ត៌មានមាតាបិតាសិស្សច្រើនជាងសកម្មភាពផ្សេងទៀត ប៉ុន្តែមិនទទួលបានព័ត៌មានអំពីការសិក្សារបស់កូនពួកគេមិនគ្រប់គ្រាន់ឡើយ ឬក៏មានការភ័ន្តច្រឡំ អំពីព័ត៌មានការសិក្សានៃកូនរបស់ពួកគេ ។ ពួកគេមានអ្នកតំណាងមិនគ្រប់គ្រាន់នៅក្រុមប្រឹក្សាសាលា -ឧទាហរណ៍ មានឪពុកម្តាយសិស្សតែ 2 ភាគរយប៉ុណ្ណោះ នៅក្នុងក្រុមប្រឹក្សាសាលា ដែលជាជនជាតិអាស៊ី ។
6. សិស្សជាច្រើនមកពីសហគមន៍ជនជាតិភាគតិច បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ប៉ុន្តែព័ត៌មានសម្រាប់ការសម្រេចរបស់ពួកគេ ធ្វើឲ្យមានការភ័ន្តច្រឡំ ហើយសម្រាប់អ្នកខ្លះទៀត ជម្រើសរបស់ពួកគេ ត្រូវបានរារាំងដោយអយុត្តិធម៌ដោយភាពលំអៀងរបស់គ្រូ
សិស្ស មកពីសហគមន៍ជនភាគតិច ទំនងជាបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ច្រើនជាងមធ្យមភាគ របស់នូវេស៊ីឡង់ដ៍ ។ ប៉ុន្តែសម្រាប់ ពួកគេមួយចំនួន ជម្រើសរបស់គាត់ ជួបប្រទះនូវឧបសគ្គ ។ ចំនួនសិស្ស មធ្យមសិក្សា ច្រើនជាង មួយ ក្នុងចំណោមសិស្សបួននាក់ មកពីសហគមន៍ជនភាគតិច និយាយថា អនុសាសន៍របស់គ្រូ សម្រាប់ឲ្យពួកគេ ជ្រើសរើសមុខវិជ្ជាសិក្សា គឺស្ថិតក្រោមឥទ្ធិពល ជនជាតិភាគតិច ។ ទាំងសិស្ស និងអ្នកមកពីសហគមន៍ជនជាតិភាគតិច មានការយល់ច្រឡំអំពី NCEA ។ ហើយសិស្សមួយភាគប្រាំ មិនគិតថា ពួកគេទទួលបានការគាំទ្រ ក្នុងការជ្រើសរើសមុខវិជ្ជាសិក្សា ឬជ្រើសរើសអាជីព ។
“ទម្លាប់ដែលគិតថាជនជាតិណាមួយ គួរប្រាថ្នារៀនឬធ្វើការអ្វីមួយ គឺនៅមានកម្រិតខ្លាំង ហើយក៏មិនអាចជួយឲ្យសិស្សឈានដល់ការប្រាថ្នារបស់ពួកគេបានឡើយ” ។ (អ្នកដឹកនាំសហគមន៍យុវជន)
តើសាលារៀនបំពេញតម្រូវការរបស់សិស្សមកពីសហគមន៍ជនជាតិភាគតិច និង whānau របស់ពួកគេយ៉ាងដូចម្តេច?
1. សាលារៀនមួយចំនួន មានការច្នៃប្រឌិត និងទទួលយកការអនុវត្តថ្មីៗរួចជាស្រេចហើយ ដើម្បីបំពេញតម្រូវការរបស់សហគមន៍ជនភាគតិច
ERO បានទៅទស្សនាសាលារៀន ហើយបានរកឃើញថា សាលាជាច្រើន បាន និងកំពុងសម្របតាមអ្វីដែលត្រូវបង្រៀន និងរបៀបបង្រៀន, ដោយបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ជនភាគតិច, និងបង្កើនការយល់ដឹងរបស់ពួកគេអំពីវប្បធម៌ និងតម្រូវការសិក្សា របស់សិស្សទាំងនោះ ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏បានរកឃើញសាលារៀនមួយចំនួន កំពុងប្រឈមនឹងបញ្ហានៅពេលពួកគេព្យាយាមសម្របខ្លួន, មានសាលាខ្លះនៅមិនទាន់ទទួលយកការអនុវត្តថ្មីឡើយ, ហើយសាលាមួយចំនួន ក៏មិនដឹងប្រាកដដែរថា អ្វីដែលពួកគេ កំពុងធ្វើ វាអាចដើរទៅមុខរួចដែរឬទេ ។
2. ការយល់របស់គ្រូ អំពីសិស្សរបស់ខ្លួន បូករួមទាំងការយល់អំពីវប្បធម៌របស់សិស្ស គឺជាចំណុចសំខាន់នៃបទពិសោធន៍របស់សិស្សនៅសាលា តែស្ថានភាពនេះ ត្រូវតែកសាងជារូបរាងឡើង
ការយល់ដឹងរបស់គ្រូអំពីវប្បធម៌ គឺមិនស្របតាមការផ្លាស់ប្តូរចំនួនប្រជាជនរបស់យើងឡើយ ។ បុគ្គលិកបង្រៀនមិនឆ្លុះបញ្ចាំង ចំពោះជាតិពិន្ធុរបស់សិស្ស ។ ឧទាហរណ៍ មានគ្រូបង្រៀនត្រឹមតែ 5 ភាគរយប៉ុណ្ណោះជាជនជាតិអាស៊ី ។ Whānau និងសិស្ស មានការព្រួយបារម្ភអំពីកង្វះការយល់ដឹង និងការស្គាល់អំពីវប្បធម៌របស់សិស្សពីលោកគ្រូ អ្នកគ្រូ ។ របាយការណ៍អំពីគ្រូបានបញ្ជាក់ថា ពួកគាត់មានការយល់ដឹងតិចតួចអំពីវប្បធម៌ និងតម្រូវការសិក្សារបស់សិស្ស ។ គ្រូជាងពាក់កណ្តាលមិនមានការជឿជាក់ឡើយ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសិស្សមកពីសហគមន៍ជនភាគតិច ។ ពាក់កណ្តាលនៃសិស្ស ដែលមកពីសហគមន៍ជនជាតិភាគតិច បានរាយការណ៍ថា គ្រូបានសរសេរឈ្មោះរបស់ពួកគេខុស ។
តើការអប់រំមានផលប៉ះពាល់យ៉ាងណាទៅថ្ងៃអនាគត?
នៅពេលដែលសាលារៀនរបស់ប្រទេសនូវេស៊ីឡង់ដ៍ កាន់តែមានភាពចម្រុះជាតិសាសន៍ គឺនាំឲ្យមានឱកាសដ៏គួរឱ្យរំភើបមួយ សម្រាប់ពិនិត្យមើលការអប់រំឡើងវិញ រួមទាំងអ្វីដែលយើងបង្រៀន និងរបៀបដែលយើងបង្រៀនផងដែរ ។ យើងខ្ញុំបានកំណត់ពីផលប៉ះពាល់ធំៗចំនួនប្រាំ នៅពេលពិចារណាអំពីអនាគតនៃការអប់រំនៅ Aotearoa New Zealand ។
1. សាលារៀននីមួយៗត្រូវមានលទ្ធភាពឆ្លើយតបទៅនឹងការកើនឡើងនៃភាពចម្រុះជាតិសាសន៍
ភាពចម្រុះនៃជាតិសាសន៍ កំពុងកើនឡើងនៅទូទាំងប្រទេស - មិនត្រឹមតែនៅក្នុងទីក្រុង Auckland ប៉ុណ្ណោះទេ - ហើយការផ្លាស់ប្តូរដ៏ធំបំផុតគឺនៅក្នុងចំណោមមនុស្សវ័យក្មេង ។ ការកើនឡើងនៃភាពចម្រុះជាតិសាសន៍ នៅក្នុងសាលារៀនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការកើនឡើងនៃភាពចម្រុះនៃវប្បធម៌ និងភាពសម្បូរបែបនៃភាសាដែលពួកគេនិយាយ ។ សាលារៀននីមួយៗត្រូវតែអាចបំពេញតម្រូវការរបស់សិស្ស មកពីសហគមន៍ជនភាគតិច ដូច្នេះពួកគេមិនត្រឹមតែបន្តសម្រេចបាននូវការអប់រំប៉ុណ្ណោះទេ តែក៏ពេញចិត្តចំពោះសាលាផងដែរ ។
2. សាលានីមួយៗត្រូវតែអាចដោះស្រាយការរើសអើងជាតិសាសន៍
នៅ Aotearoa នូវេស៊ីឡង់ដ៍ មានសិស្សមកពីសហគមន៍ជនជាតិភាគតិច ជាច្រើន បានជួបប្រទះអំពើសម្លុតគម្រាមប្រកាន់ពូជសាសន៍ និងការលំអៀងដោយសារបញ្ហាពូជសាសន៍ ។ ហើយនៅពេលដែលពួកគេលើកឡើងពីការព្រួយបារម្ភ គឺសាលាមិនសូវអើពើប៉ុន្មានដែរ ។ យើងត្រូវធ្វើឲ្យបានល្អជាងមុន ។ សាលានីមួយៗត្រូវតែអាចទប់ស្កាត់ និងដោះស្រាយការរើសអើងជាតិសាសន៍ ។
3. យើងត្រូវតែធ្វើឲ្យបានល្អជាងមុនអំពីការផ្តល់សេវាអប់រំចំពោះសិស្សមកពីសហគមន៍ជនភាគតិច
យើងត្រូវស្វែងយល់បន្ថែមអំពីបទពិសោធន៍ការសិក្សា និងលទ្ធផលដែលសហគមន៍ជនជាតិចម្រុះចង់បាន ។ នេះអាចរួមបញ្ចូលប្រភេទ និងទីតាំងនៃសាលារៀន ព្រមទាំងមុខវិជ្ជាដែលបានបង្រៀន ។ យើងត្រូវតែបង្កើនសមត្ថភាពវប្បធម៌នៃកម្លាំងគ្រូបង្រៀន បច្ចុប្បន្ន និងអភិវឌ្ឍក្រុមគ្រូបង្រៀនដែលមានលក្ខណៈចម្រុះបន្ថែមទៀតសម្រាប់អនាគត ។
4. យើងត្រូវយល់កាន់តែច្បាស់អំពីបទពិសោធន៍ និងលទ្ធផលនៃការអប់រំ របស់សិស្សមកពីសហគមន៍ជនភាគតិច និងផ្តល់សម្លេងឱ្យពួកគេកាន់តែខ្លាំងក្នុងការអប់រំ
នៅឆ្នាំ 2043 សិស្សមួយភាគបួននឹងមកពីសហគមន៍ជនភាគតិច ។ សហគមន៍របស់ពួកគេគួរតែមានសិទ្ធិបញ្ចេញមតិបានច្រើន ចំពោះការអប់រំដែលពួកគេទទួលបាន ។ សិស្សរបស់យើងដែលមកពីសហគមន៍ជនភាគតិច និង whānau របស់ពួកគេ ជារឿយៗមិនសូវឃើញនៅក្នុងទិន្នន័យដែលយើងប្រមូលពីការងារអប់រំ, ការសន្ទនាអំពីការអប់រំ និងនៅក្នុងការសម្រេចចិត្តដែលយើងធ្វើឡើយ ។ យើងត្រូវស្វែងយល់ពីបទពិសោធន៍ និងលទ្ធផលរបស់ពួកគេ (ជាពិសេសថាតើស្ថានភាពរបស់សហគមន៍នីមួយៗ មានភាពខុសគ្នាបែបណា) និងផ្តល់ឱ្យសហគមន៍ជនភាគតិចនូវសំឡេងខ្លាំងជាងមុន ក្នុងការចូលរួមការងារអប់រំ ។
5. សម្រាប់អនាគតរបស់ Aotearoa New Zealand យើងត្រូវការ ការអប់រំ ដែលមានលក្ខណៈល្អ សម្រាប់សិស្ស មកពីសហគមន៍ជនភាគតិច និង whānau របស់ពួកគេ
សិស្សានុសិស្ស និង whānau របស់ពួកគេ ដែលមកពីសហគមន៍ជនជាតិភាគតិច មានសេចក្តីប្រាថ្នាខ្ពស់សម្រាប់ការអប់រំ និងតម្លៃក្នុងការរក្សាភាសាកំណើតរបស់ពួកគេ ។ ការគាំទ្រសេចក្តីប្រាថ្នាទាំងនេះ និងធ្វើឱ្យការអប់រំរបស់ Aotearoa នូវេស៊ីឡង់ដ៍ មានភាពល្អសម្រាប់សិស្ស គ្រប់ជនជាតិ និងវប្បធម៌ នឹងជួយយើងបានក្នុងការពង្រឹងប្រព័ន្ធអប់រំ, កម្លាំងការងារ, វប្បធម៌ និងទំនាក់ទំនងជាមួយប្រទេសដទៃទៀត ។
ចុះឥឡូវនេះ យើងត្រូវធ្វើអ្វី? វិស័យដែលត្រូវយកចិត្តទុកដាក់សម្រាប់អនាគត
សិស្សជាច្រើនមកពីសហគមន៍ជនជាតិភាគតិច កំពុងទទួលបានការអប់រំ ប៉ុន្តែពួកគេត្រូវយកឈ្នះលើអំពើរើសអើងជាតិសាសន៍ដែលរីករាលដាល, ភាពឯកោ, និងកង្វះការយល់ដឹងអំពីវប្បធម៌ ។ ដើម្បីរីកចម្រើនជាប្រទេសមួយ យើងត្រូវផ្លាស់ប្តូរ ។ មានវិស័យចំនួនប្រាំដែលមានឱកាសសម្រាប់ការផ្លាស់ប្តូរ ដើម្បីដើរទៅមុខ ។
- បញ្ចប់ការរើសអើងជាតិសាសន៍ ។ នៅពេលអនាគត យើងមានជម្រើសច្រើន ដើម្បីកំណត់ការរំពឹងទុកកាន់តែខ្លាំង លើការដោះស្រាយការរើសអើងជាតិសាសន៍ និងផ្តល់វិថីកាន់តែច្បាស់សម្រាប់ឪពុកម្តាយ និងសិស្ស ដើម្បីលើកឡើងពីការព្រួយបារម្ភ នៅពេលដែលការរើសអើងជាតិសាសន៍មិនត្រូវបានដោះស្រាយ ។ យើងក៏អាចមានការខិតខំប្រឹងប្រែងខ្លាំង ដើម្បីដោះស្រាយការរើសអើងជាតិសាសន៍ប្រឆាំងនឹងក្រុមជនងាយរងគ្រោះ ។
- ផ្លាស់ប្តូរអ្វីដែលត្រូវបង្រៀន ។ នៅពេលអនាគត អ្វីដែលត្រូវបង្រៀននៅក្នុងសាលា អាចត្រូវបានផ្លាស់ប្តូរ ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីអ្វីដែលសហគមន៍ជនភាគតិចរបស់នូវេស៊ីឡង់ដ៍ និងសិស្ស មកពីសហគមន៍ទាំងនោះ ចង់បានពីការអប់រំ ។ នេះអាចរួមបញ្ចូលនូវការផ្លាស់ប្តូរភាសា ដែលត្រូវបង្រៀននៅក្នុងសាលា, របៀបបង្រៀនអំពីសាសនា, ភាពសំខាន់របស់សហគមន៍ជនភាគតិច និងប្រវត្តិរបស់ពួកគេនៅក្នុងអ្វីដែលត្រូវបង្រៀន និងកម្រិតនៃភាពពិបាក ចំពោះកិច្ចការសាលា ។
- ផ្លាស់ប្តូររបៀបដែលត្រូវបង្រៀន (និងថាតើគ្រូជានរណា) ។ នៅពេលអនាគត គ្រូបង្រៀននឹងចាំបាច់ត្រូវអាចយល់ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស ដែលមានលក្ខណៈចម្រុះជាតិសាសន៍ កាន់តែច្រើន ។ មានជម្រើសក្នុងការអភិវឌ្ឍន៍ជំនាញរបស់គ្រូទាំងអស់ និងផ្តល់ផ្លូវដែលជួយសមាជិកសហគមន៍ជនភាគតិចកាន់តែច្រើនក្នុងការបង្រៀន និងក្លាយជាជំនួយការគ្រូបង្រៀន ។
- ការផ្លាស់ប្តូរកន្លែងបង្រៀន (ពង្រីកជម្រើស) ។ នៅពេលអនាគត សហគមន៍ជនភាគតិចអាចស្វែងរកសាលារៀនដែលត្រូវនឹងការរំពឹងទុករបស់ពួកគេសម្រាប់ការអប់រំ ។ មានយន្តការដែលមានស្រាប់ដើម្បីបង្កើតសាលា ដែលមានគុណតម្លៃ បុគ្គលិកលក្ខណៈ និងការរំពឹងទុកខុសគ្នា និងជម្រើសដើម្បីបង្កើនការគាំទ្រសម្រាប់សហគមន៍ ។
- បង្កើនភាពសំខាន់ និងសំឡេងរបស់សហគមន៍ជនភាគតិចក្នុងការអប់រំ ។ ការរំពឹងទុកទៅថ្ងៃមុខ គឺមានជម្រើសក្នុងការប្រមូល និងតាមដានព័ត៌មានឱ្យបានហ្មត់ចត់បន្ថែមទៀតថាតើសិស្សទាំងនេះធ្វើបានល្អកម្រិតណា និងដើម្បីផ្តល់អាទិភាព និងជ្រើសរើសសហគមន៍ជនភាគតិច និងសិស្ស យ៉ាងសកម្មទៅក្នុងការគ្រប់គ្រងសាលារៀន ។
សេចក្តីសន្និដ្ឋាន
AotearoaNew Zealand កំពុងក្លាយជាប្រជាជាតិដែលចម្រុះជាតិសាសន៍ កាន់តែខ្លាំង ។ ស្ថានភាពនេះ គឺជាការផ្តល់ឱកាសមួយសម្រាប់ប្រព័ន្ធអប់រំរបស់យើង ដើម្បីទទួលយកការផ្លាស់ប្តូរនេះ និងសម្របខ្លួន ដើម្បីឱ្យសិស្សមកពីសហគមន៍ជនភាគតិច និង whānau មានអនាគតល្អ ។ នៅឆ្នាំ 2043 មួយភាគបួននៃសិស្សរបស់យើងទាំងអស់នឹងមកពីសហគមន៍ជនភាគតិច ។ អ្វីដែលពួកគេចង់បានសម្រាប់ការអប់រំ គឺសំខាន់។
តាមរយៈការអប់រំដែលទទួលយកភាពចម្រុះ និងការបំពេញតម្រូវការរបស់សិស្សទាំងអស់ Aotearoa New Zealand នឹងកាន់តែរឹងមាំក្នុងសង្គម សេដ្ឋកិច្ច និងវប្បធម៌ ។ វាក៏នឹងក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់ប្រជាជនមកពីសហគមន៍ជនជាតិចម្រុះជាតិពិន្ធុ ក្នុងការរស់នៅ រៀន ធ្វើការ និងចិញ្ចឹមគ្រួសាររបស់ពួកគេ ។
ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីការសិក្សារបស់យើង អ្នកអាចអានរបាយការណ៍ពេញលេញ អំពី ៖ ការអប់រំសម្រាប់កូនៗរបស់យើងទាំងអស់គ្នា ៖ ការទទួលយកជាតិសាសន៍ចម្រុះ
សេចក្តីសង្ខេបនេះ ក៏មានជាភាសាដូចខាងក្រោមផងដែរ ៖ អង់គ្លេស, អារ៉ាប់, ចិន (សាមញ្ញ), ហិណ្ឌូ, ជប៉ុន, ខ្មែរ, កូរ៉េ, អេស្ប៉ាញ, តាកាឡុក, វៀតណាម ។
អ្វីដែល ERO បានធ្វើ |
ដើម្បីអាចយល់បានថាតើការអប់រំមានស្ថានភាពល្អកម្រិតណា ចំពោះសិស្សមកពីសហគមន៍ចម្រុះជាតិសាសន៍ យើងខ្ញុំបានប្រមូលព័ត៌មានដោយប្រើវិធីចម្រុះ ៖ |
|
ការប្រឹក្សាសាធារណៈបានណែនាំយើង ការសិក្សានេះ ត្រូវបានធ្វើឡើង ក្រោមមូលដ្ឋានសហគមន៍ជនជាតិភាគតិច ។ នៅខែមីនា ឆ្នាំ 2022 យើងខ្ញុំបានបោះពុម្ពផ្សាយឯកសារពិគ្រោះយោបល់ លើប្រធានបទស្តីពីការយល់ដឹងរយៈពេលវែង ហើយបានស្នើសុំការដាក់ស្នើ ។ នៅខែវិច្ឆិកា ឆ្នាំ 2022 យើងបានចេញផ្សាយរបាយការណ៍ព្រាងសម្រាប់ការពិគ្រោះយោបល់ជាសាធារណៈ, held hui, និងបានទទួលមតិកែលម្អជាលាយលក្ខណ៍អក្សរអំពីរបាយការណ៍ព្រាងនេះ ។ ឯកសារពិគ្រោះយោបល់ដំបូងមានជាប្រាំពីរភាសា ៖ អង់គ្លេស, តេរេអូ, អារ៉ាប់, ចិន (សាមញ្ញ), ហិណ្ឌូ, ជប៉ុន, កូរ៉េ, និងសេចក្តីសង្ខេបរបាយការណ៍ពង្រាង និងសំណួរពិគ្រោះយោបល់ដំណាក់កាលទី 2 មានជាភាសាអង់គ្លេស, អារ៉ាប់, ចិន (សាមញ្ញ), ហិណ្ឌូ, ជប៉ុន, ខ្មែរ, កូរ៉េ, អេស្ប៉ាញ, តាកាឡុក, វៀតណាម ។ |
យើងខ្ញុំសូមកោតសរសើរចំពោះការងាររបស់អ្នកទាំងអស់ ដែលបានគាំទ្រការស្រាវជ្រាវនេះ ជាពិសេសអ្នកសិក្សា ឪពុកម្តាយ និងជនជាតិដើមមកពីសហគមន៍ជនជាតិចម្រុះ អ្នកដឹកនាំសហគមន៍ និងគ្រូបង្រៀន និងអ្នកដឹកនាំមកពីសាលារៀន ដែលបានចែករំលែកជាមួយយើងនូវបទពិសោធន៍ ទស្សនៈ និងការយល់ដឹងរបស់ពួកគេតាមរយៈការសម្ភាសន៍ជាក្រុម។ ការពិភាក្សា និងការស្ទង់មតិ ។ បទពិសោធន៍របស់ពួកគេ គឺជាបេះដូងនៃអ្វីដែលយើងបានរៀន ។ យើងខ្ញុំ សូមអរគុណចំពោះការលះបង់ពេលវេលារបស់អ្នក និងសម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់អ្នកដោយបើកចំហ និងអស់ពីចិត្ត ។ |